ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 9 ខែមេសាឆ្នាំ 2021៖ នៅពេលដែលយើងសរសេរអត្ថបទនេះលើក ដំបូង យើងបានប្រើពាក្យ ជនជាតិអាស៊ីអាមេរិចនិងជនជាតិកោះប៉ាស៊ីហ្វិក (AAPI) ។ យើងសូមថ្លែងអំណរគុណដល់អ្នកដឹកនាំសហគមន៌ជនជាតិដើមកោះហាវ៉ៃនិងកោះប៉ាស៊ីហ្វិក (NHPI) ដែលបានអំពាវនាវអោយផ្លាស់ស់ប្ដូរប្រើពាក្យ AAPI ព្រោះវាបានលុបបំបាត់ឈ្មោះសហគមន៌ NHPI ។ យើងបានកែសម្រួលភាសាក្នុងអត្ថបទរបស់យើងដើម្បីអោយស្របតាមការកែសម្រួលនេះ។ ចាប់ពីពេលនេះតទៅ យើងនឹងប្រើពាក្យ NHPI ឬ ពាក្យ Pasifika នៅពេលនិយាយសំដៅទៅកាន់សហគមន៍ជនជាតិកោះប៉ាស៊ីហ្វិករបស់យើងដែលរស់នៅតំបន់ King County ដើម្បីគោរពដល់សហគមន៌ NHPI ដែលជាអ្នកជិតខាងរបស់យើង ហើយនិងបញ្ឈប់ការលុបបំបាត់ឈ្មោះសហគមន៌របស់ពួកគេនៅពេលដែលយើងចាត់ទុកសហគមន៍របស់ពួកយើងថាជាសហគមន៌រួម។
យើងសាមគ្គីជាមួយជនជាតិអាស៊ីដែលជាអ្នកជិតខាងរបស់យើងដែលរស់នៅចម្រុះគ្នានៅក្នុងតំបន់ King County ក្នុងអំឡុងពេលមានការកើនឡើងនូវបទឧក្រិដ្ឋកម្មស្អប់ខ្ពើមមកលើជនជាតិអាស៊ី។
យើងរួបរួមសាមគ្គីគ្នាជាមួយសាសន៍អាស៊ីអាមេរិកាំងនិងសាសន៍កោះប៉ាស៊ីហ្វិកដែលរស់នៅចម្រុះគ្នានៅក្នុងតំបន់ King County នាពេលមានការកើនឡើងនូវបទឧក្រិដ្ឋស្អប់ខ្ពើមមកលើជនជាតិអាស៊ី។ តាំងពីចាប់ផ្តើមមានការរាលដាលជំងឺកូវីដ-១៩ មក។ ការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមជនជាតិអាស៊ីបានធ្វើអោយសហគមន៍របស់យើងរន្ធត់និងភ័យខ្លាច។ យើងក៏ទទួលស្គាល់និងថ្កោលទោសចំពោះប្រព័ន្ធអំពើហឹង្សានិងការជិះជាន់ដែលសហគមន៍ជនជាតិដើមកោះហាវ៉ៃនិងជនជាតិដើមកោះប៉ាស៊ីហ្វិករបស់យើងប្រឈមមុខនិងរបៀបដែលបញ្ហានេះកកើនឡើងដែលមានសភាពខុសៗគ្នានៃបទឧក្រិដ្ឋកម្មស្អប់ខ្ពើមជនជាតិអាស៊ីនៅក្នុងប្រទេសរបស់យើង។
ដើម្បីឆ្លើយតបទៅនឹងការស្អប់ខ្ពើមនេះ យើងយល់ឃើញថា គំនូរសិល្បៈគឺជាទម្រង់សំខាន់មួយជួយព្យាបាលសហគមន៍។ ថ្ងៃនេះ យើងចែករំលែកគំនូរសិល្បៈខ្លះៗពីជាងគំនូរមួយចំនួនដែលគួរអោយកោតសសើរនៅក្នុងតំបន់ ដូចជា Che Sehyun, Yvonne Chan, Toka Valu និង Tori Shao ដែលបានចែករំលែកគំនូរសិល្បៈរបស់ពួកគេជាមួយយើងដើម្បីអបអរឥទ្ធិផលនៃការយកចិត្តទុកដាក់គ្នាក្នុងសហគមន៍ ឥទ្ធិផលនៃការព្យាបាលតាមរយៈប្រពៃណីរបស់យើង និងចក្ខុវិស័យនៃសិទ្ធិសេរីភាពជារួម។

[រូបភាពនេះ] បង្ហាញពីការគោរពទំនៀមទម្លាប់និងប្រពៃណីដ៏យូរអង្វែងរបស់យើងដែលបានរស់រានជាច្រើនជំនាន់នៅក្នុងប្រព័ន្ធជិះជាន់ដែលព្យាយាមបំបាត់នូវអត្តសញ្ញាណរួមរបស់យើង។ នេះក៏ជាការតស៊ូហើយបង្ហាញពីសារៈសំខាន់នៃការលើកកម្ពស់សំលេងនិងការដឹកនាំរបស់សហគមន៍ Pasifika របស់យើងដែលបន្តដឹកនាំការប្តេជ្ញាចិត្តដោយខ្លួនឯង។” -Toka Valu

គោរពជីវិតរបស់ខ្ញុំ
ខ្ញុំជាមនុស្សល្អ
CHESEHYUN
@HAFAROLDY CHAMORU អ្នកធ្វើការបម្រើវប្បធម៌
“ខ្ញុំតំណាងអោយអនាគតវប្បធម៌របស់យើងនិងសិទ្ធិសេរីភាពជារួមរបស់យើងដែលជាវប្បធម៌ជនជាតិដើម ជាជីវិត និងជាសម្រស់ខាងក្នុងរបស់យើង។” -CheSehyun

“ល្ខោនចិនគឺជាលក្ខណៈល្ខោនសំដែងជាតន្រ្តី មានតុបតែងសំលៀកបំពាក់និងផាត់មុខ ដែលត្រូវបានគេបង្កើតមកអស់ជាច្រើនសតវត្សរ៍មកហើយ ហើយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ទាំងនេះគឺជាប្រភពនៃមោទនភាពនិងអត្តសញ្ញាណវប្បធម៌។ តួអង្គដែលគួរអោយកត់សំគាល់ពីរឿងនិទាន ដែលពេញនិយមបង្ហាញនូវភាពតស៊ូប្រៀបទៅនឹងស្ថានភាពជំងឺកូវីដ-១៩និងការរើសអើងជាតិសាសន៍នាពេលបច្ចុប្បន្ន ជាមួយនឹងការពាក់ម៉ាស់សម័យទំនើប និងនិមិត្តសញ្ញាប្រពៃណីបង្ហាញពីការតស៊ូ។” -Tori Shao
